អាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មានសុវត្ថិភាព កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បន្ទាប់ពី FBI បានទប់ស្កាត់ទាន់ពេលវេលា នូវការប៉ុនប៉ងធ្វើឃាតថ្មីមួយ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារ នេះកើតឡើង ក្នុងពេលដែលលោកកំពុង លេងវាយកូនហ្គោលនៅក្នុងទីក្រុង West Palm Beach រដ្ឋ Florida។ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ទីភ្នាក់ងារ Secret Service បានកំណត់មុខសញ្ញា និងបានបាញ់ប្រហារលើខ្មាន់កាំភ្លើងម្នាក់ដែលសម្ងំក្នុងគុម្ពោតឈើ នៅក្បែរទីតាំងដែលលោក ត្រាំ កំពុង លេងវាយកូនហ្គោល។
ជនសង្ស័យបានរត់គេចខ្លួនដោយជិះរថយន្ដមួយគ្រឿងចេញពីកន្លែងកើតហេតុ និងបានបន្សល់ទុកកាំភ្លើងមួយដើមម៉ាក AK-47 និងសម្ភារៈមួយចំនួន ប៉ុន្តែក្រោយមក ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន។
យោងតាមកាសែត New York Times ប៉ូលីសម្ងាត់អាម៉េរិកបានបានកំណត់អត្តសញ្ញាណជនស ង្ស័យមានឈ្មោះថា Ryan Wesley Routh អាយុ ៥៨ ឆ្នាំមកពីរដ្ឋ Hawaii។FBI បានបដិសេធមិ នធ្វើអត្ថាធិប្បាយលើអត្តសញ្ញាណរបស់ជនសង្ស័យលំអិតនៅឡើយនោះទេ ដោយប៉ូលីសកំពុងបើការស៊ើបអង្កេតនិងសួរចម្លើងជនដៃដល់។
ក្រោយហេតុការណ៍នេះកើតឡើង FBI បានបើកការស៊ើបអង្កេតមួយ ហើយថាលោក ត្រាំ បានស្ថិតនៅក្រោមគោលដៅនៃការប៉ុនប៉ងធ្វើឃាតថ្មីមួយ ដែលកើតឡើងជាង២ខែប៉ុណ្ណោះ បន្ទាប់ពី លោកបានរងរបួសត្រង់ស្លឹកត្រចៀក អំឡុងការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយក្នុងពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅឯរដ្ឋ Pennsylvania៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង