ទីបំផុត មន្ត្រីយោធាម្នាក់ដែលបាញ់សម្លាប់និស្សិតពេទ្យជាគូដណ្តឹងរត់គេចខ្លួនអស់រយៈពេល២ឆ្នាំត្រូវបានសមត្ថកិច្ចថៃចាប់បានហើយ ក្រោយសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ
ថៃ៖ករណីឃាតកម្មដែលល្បីកក្រើករាជធានីភ្នំពេញ កាលពីឆ្នាំ២០២០នោះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួ នបានហើយ ក្រោយសមត្ថកិច្ចកម្ពូជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ។ បច្ចុប្បន្ន សម ត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់ និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់ត។
ឃាត់ក មានឈ្មោះ យឺន វ៉ាន់ដេត អាយុ២៨ឆ្នាំ ជាអតីតមន្រ្តីយោធា បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុស ច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ។នៅចំពោះមុខសមត្ថកិច្ចថៃ ឃាត់ក មានឈ្មោះ យឺន វ៉ាន់ដេត បានសារភាពថា ខ្លួនបានរត់មកប្រទេសថៃ ដោយមិនបានរាយការណ៍ទៅការិយាល័យអន្តោប្រវេសន៍ក្នុងប្រទេសថៃតាំងពីខែតុលា ឆ្នាំ ២០២០ មកម្លេះ។បើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ thairath នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២ ០២២នេះបានឱ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរកម្ពុជា ប៉ូលីសថៃ នៅ ថ្ងៃ ទី ១៤ កញ្ញា វេលា ម៉ោង ៤ និង ៣០ នាទី បានសហការគ្នាឃាត់ខ្លួនឈ្មោះ យឺន វ៉ាន់ដេត ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខសញ្ញា ដែលរត់គេចខ្លួនចូលព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ នៅ ចំណុច ភូមិ ៧ ឃុំ ថា ឆាង ស្រុក មឿង ចាន់ បុរី ។ យឺន វ៉ាន់ដេត បានសារភាពបន្ថែមថា ការបាញ់សំលាប់សង្សាររបស់ខ្លួននេះ គឺបណ្តាលមកពីមានកំហិត ទើបឈានដល់ការប្រើកាំភ្លើងតែម្តង ។
គួររំលឹកផងដែរថា ករណីនេះបាញ់សម្លាប់មិត្តស្រី ដែលមានឈ្មោះ ជុន ឌីណា អាយុ២៥ឆ្នាំ មុខរបរ និស្សិតសាលាពេទ្យ បញ្ចប់ការសិក្សាររងចាំប្រឡងយកក្របខណ្ឌ ។សូមបញ្ជាក់ថា មុនកើតហេតុតាមប្រភពពីអ្នកជិតខាងនៅកន្លែងកើតហេតុ បានឲ្យដឹងថា គូរដណ្តឹងទាំង២នាក់ គេសង្កេតឃើញឈ្លោះប្រកែកគ្នាញឹកញាប់មកហើយ ដោយសាររឿងប្រច័ណ្ឌនារីរងគ្រោះ លុះមកដល់ល្ងាចថ្ងៃទី១៦ ខែមករា២០២០ អ្នកទាំង២វិលត្រឡប់មកពីជួលភ្នួងសំអាង សម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍វិញ កើតជម្លោះពាក្យសម្តី ស្រាប់តែនៅវេលាម៉ោងខាងលើ ឮស្នូរផ្ទុះអាវុធមួយគ្រាប់ រួចជនដៃដល់ បីត្រកងជនរងគ្រោះ ក្នុងស្ថានភាពរបួស ត្រូវគ្រាប់កាំភ្លើងចំកញ្ចឹងក ធ្លាយថ្ពាលឆ្វេង ពឹងអ្នកជិតខាងឲ្យឌុបជូនទៅគ្លីនិកឡាំប៊ុនថន តែគ្រូពេទ្យមិនហ៊ានទទួល ជនដៃដល់ ដឹកតាមម៉ូតូកង់បី ឆ្ពោះទៅមន្ទីរពេទ្យព្រះកុសុមៈ តែគ្រូពេទ្យពិនិត្យហើយប្រាប់ថា ជនរងគ្រោះស្លាប់បាត់ មុនមកដល់ ជនដៃដល់ដឹងថាស្លាប់ហើយ រត់គេចខ្លួនបាត់ស្រមោល ៕