នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ ពលរដ្ឋកម្ពុជាជាប់ឃុំចំនួន 132នាក់ ត្រូវបានរដ្ឋាភិបា លម៉ាឡេ ស៊ីបញ្ជូនតាមជើងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754 ត្រឡប់ទៅប្រទេសកម្ពុជា ដោយបានចាកចេញពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង 09:00 ហើយយនឹងទៅដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង 09:50 ថ្ងៃដដែល។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់ប្រាប់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ីបានព្រមព្រៀ ងចំពោះការបញ្ជូន និងការទទួលយកពលរដ្ឋកម្ពុជាជាប់ឃុំដែលភាគច្រើនជាប់ទោសពីបទរស់នៅ និងធ្វើការខុសច្បា ប់នៅក្នុងប្រទេសម៉ាឡេស៊ី នៅក្នុងអំឡុងពេលដែលប្រទេសរៀងៗខ្លួនកំពុងប្រយុទ្ធទប់ទល់នឹងការរីករាលដាលនៃជំងឺវីដ១៩។

“មុនការបញ្ជូននេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីពិនិត្យធ្វើ CPR Test រកមើលជំងឺកូវីដ១៩ទាំងអស់គ្នា ដោយមានវិញ្ញាបនបត្រ បញ្ជាក់ថា អវិជ្ជមានកូវីដ១៩ទាំងអស់គ្នា ដែលមានសុពលភាព 72 ម៉ោង ហើយនេះគឺលក្ខខណ្ឌដែលរដ្ឋាភិបាលទាំងពីរ ព្រមព្រៀងមុននឹងធ្វើការបញ្ជូន។ ប្រសិនបើពិនិត្យទៅឃើញមានឆ្លងជំងឺកូវីដ១៩ រដ្ឋាភិបាលម៉ាឡេស៊ីនឹងទទួលបន្ទុកព្យា បាលឱ្យបានជាសះស្បើយជាមុនសិន ទើបធ្វើការបញ្ជូន”។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាដែលត្រូវបានចាប់ខ្លួនពីបទល្មើសផ្សេងៗមានចំនួនសរុប 227 នាក់ ដែលកំពុងជាប់នៅតាមមន្ទីរឃុំឃាំងនានានៅទូទាំងប្រទេសម៉ាឡេស៊ី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ