បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការក្រោយបើកបុកសមត្ថកិច្ចដែលកំពុងតែអនុវត្តច្បាប់បង្កឲ្យមន្ត្រី២នាក់រងរបួស
4 ឆ្នាំ មុន
កម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យម្នាក់ ដែលបើកម៉ូតូបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ប៉ុនប៉ងមនុស្សឃាត ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកនេះវេលាម៉ោង៧និង៣០នាទី ។ជនសង្ស័យម្នាក់ឈ្មោះ ថូ ធវ៉ាន់ថង ភេទប្រុស ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ នៅពេលដែលសមត្ថកិច្ចចម្រុះនៃអធិការខណ្ឌបឹងកេងកងកំពុងតែបំពេញការងារលើការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ក៏មានជនសង្ស័យម្នាក់បានបើកម៉ូតូក្នុងល្បឿនលឿន មកបុកសមត្ថកិច្ចដែលកំពុងតែអនុវត្តច្បាប់ ដែលបង្កឲ្យមន្ត្រី២នាក់រងរបួស ហើយត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ។បច្ចុប្បន្ន មន្ត្រីនគរបាលទាំង២នាក់ដែលរងរបួស កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ មិត្តភាពកម្ពុជា-សូវៀត ៕SP