នគរបាលផ្កាយពីរ ដែលផឹកស៊ីច្រៀងសប្បាយល្មើសវិធានការបិទខ្ទប់ ត្រូវបានដកស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ
(ភ្នំពេញ)៖ នាយនគរបាលផ្កាយពីរម្នាក់ ដែលល្មើសវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ហើយបន្ដផឹកស៊ីច្រៀងលេងសប្បាយដែលត្រូវបានចាប់ខ្លួននោះ ត្រូវបានដកស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។
ក្រៅពីការដកស័ក្ដិហើយនោះ នាយនគរបាលរូបនេះ និងបក្ខពួក២នាក់ផ្សេងទៀត ក៏ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ព្រោះតែល្មើសវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមជំរាបថា កាលពីយប់មិញ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់៕