ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនលោក ប៊ុន ផាក ហៅគ្រូជោគជ័យ រួចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីក្លែងបន្លំជាមេធាវី។
ការឃាត់ខ្លួនលោកគ្រូជោគជ័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ដោយយោងតាមលិខិតរបស់ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
ទោះបីយ៉ាងណា នៅពេលនេះតុលាការកំពុងតែសាកសួរលោក ប៊ុន រស្មី ហៅ ប៊ុន ផាក តាមនីតិវិធីដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ៕