អាមេរិក៖យន្តហោះសម័យសង្គ្រាមលោកលើកទី២ ពីរគ្រឿង បានបុកប៉ះធ្លាក់នៅឯទីតាំង តាំងពិពណ៌អាកាសមួយក្នុងរដ្ឋតិចសាស់សហ រដ្ឋអាម៉េរិក។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ទេថា តើមានមនុស្សស្លាប់របួសប៉ុន្មាននាក់នៅក្នុងយន្តហោះទាំងពីរនោះទេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

យន្តហោះដែលជាយន្តហោះមួយក្នុងចំណោមនោះជា Boeing B-17 Flying Fortress បានចូលរួមក្នុងការបង្ហាញផ្លូវអាកាសនៅជិតទីក្រុង Dallas។ សមាគមអ្នកបើកយន្តហោះសម្ព័ន្ធមិត្ត ដែលតំណាងឱ្យអាកាសយានិកអាកាសចរណ៍អាមេរិក បាននិយាយថាលោក Terry Barker និង លោកLen Root ស្ថិតក្នុងចំណោមមនុស្សដែលបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា។

កម្មវិធី Wings Over Dallas Airshow ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុង ទិវាអតីតយុទ្ធជន មានមនុស្សពី 4,000 ទៅ 6,000 នាក់បានទស្សនាការសំដែងនេះ។

អភិបាលក្រុង Dallas លោក Eric Johnson បានហៅវាថាជា "សោកនាដកម្មដ៏គួរឱ្យភ័យខ្លាច" ។លោកបានសរសេរលើ Twitter ថា៖ «វីដេអូទាំងនោះធ្វើឲ្យខូចចិត្ត។លោក «សូមបួងសួងដល់វិញ្ញាណក្ខន្ធដែលបានឡើងឋានសួគ៌ »។លោកបានបន្តថាចំនួនអ្នកស្លាប់និងរបួសមិនទាន់បញ្ជាក់នៅឡើយទេ។ 

សូមព្ជាក់ថា យន្តហោះដែលធ្លាក់ជាប្រភេទ យន្តហោះទម្លាក់គ្រាប់បែក B-17 បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះសង្រ្គាមផ្លូវអាកាសប្រឆាំងនឹងប្រទេសអាល្លឺម៉ង់ក្នុង WW2 ។យន្តហោះទីពីរគឺ P-63 Kingcobra គឺជាយន្តហោះចម្បាំងដែលប្រើក្នុងសង្គ្រាមដូចគ្នា ប៉ុន្តែប្រើក្នុងការប្រយុទ្ធដោយកងទ័ពអាកាសសូវៀតប៉ុណ្ណោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ