ថៃ៖ឧបទ្ទវហេតុខ្យល់ព្យុះនៅស្រុក កោះឆាងបានប៉ះពាល់ដល់តំបន់ជាច្រើនដែលភាគច្រើននៅតំបន់ទំនាបដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ ខណៈទឹកហូរហៀរ មិនអាចបង្ហូរចូលសមុទ្រទាន់ពេល។ ទឹកជំនន់បានបណ្តាលខ្យផ្ទះប្រជាពលរដ្ឋ ភោជនីយដ្ឋាន រមណីយដ្ឋាន ផ្លូវថ្នល់ ខូចខាតយ៉ាងខ្លាំង។

ក្នុងអ្នកជួយសង្គ្រោះក្នុងតំបន់រៀបចំជម្លៀស និងអាហារសំខាន់ៗព្រមទាំង បើកគន្លងចរាចរណ៍ ដើម្បីដឹកទឹក និងស្បៀងទៅឲ្យអ្នកភូមិ។ក្នុងនោះផងដែរ មានតំបន់ដែលរងផលប៉ះពាល់ខ្លាំងដូចជា Bat Baan, Baan Khlong Son, Hat Sai Kao, Ban Khlong Phrao, Ban Kai Bae ដែលបានកកកុញទឹកភ្លៀងរយៈពេល ១២ ម៉ោងមកនេះ។

សូមបញ្ជាក់ថា នាយកដ្ឋានឧតុនិយមថៃបាននិយាយកាលពីថ្ងៃសៅរ៍ថា ផ្នែកជាច្រើននៃប្រទេសថៃនឹងរងឥទ្ធិពលដោយភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាទឹកជំនន់។ ខ្យល់មូសុងនឹងគ្របដណ្ដប់លើតំបន់ទំនាបភាគខាងជើង ភាគកណ្តាល និងភាគឦសាននៅសប្តាហ៍ក្រោយ ខណៈដែលខ្យល់មូសុងនិរតីដែលបោកបក់លើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃក៏នឹងបង្កើនកម្លាំងរបស់វាផងដែរ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ