ថៃ៖ឆ្នេរចំនួន២ របស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់កំពូលទាំង២០ នៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកនាពេលថ្មីៗនេះ។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីបានប្រាប់ដល់បណ្តាទីភ្នាក់ងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបន្តរៀបចំការទៅដល់របស់ភ្ញៀវទេសចរបរទេស។
កាសែតដេលីស្តាររបស់ចក្រភពអង់គ្លេសបានរាយការណ៍អំពីចំណាត់ថ្នាក់នាពេលថ្មីៗនេះសម្រាប់ឆ្នេរសមុទ្រស្អាតបំផុតទាំង២០ របស់ពិភពលោក។
ចំណាត់ថ្នាក់នេះត្រូវបានបង្កើតឡើងដោយការវិភាគទៅលើការបង្ហោះរូបភាព និងវីដេអូនៅលើបណ្តាញសង្គមអ៊ីនស្តារក្រាម និងចំនួនអត្ថបទរបស់ក្រុមហ៊ុន Google ដែលមានពាក្យ «ស្រស់ស្អាត» សម្រាប់ឆ្នេរសមុទ្រនីមួយៗ។
ឆ្នេរវេននីសស៍របស់រដ្ឋកាលីហ្វ័រញ៉ាបានជាប់ចំណាត់ថ្នាក់កំពូលគេ ខណៈដែលឆ្នេរសាន់រ៉ាយរបស់ប្រទេសថៃនៅក្នុងខេត្តសាទុនជាប់ចំណាត់ថ្នាក់ទី៦ និងឆ្នេរសមុទ្រម៉ាយ៉ាបេយនៅក្នុងខេត្តក្រាប៊ីជាប់ចំណាត់ថ្នាក់ទី១២។នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូចា បាននិយាយថា ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីប្រជាប្រិយភាពរបស់ប្រទេសថៃក្នុងចំណោមអ្នកទេសចរទូទាំងពិភពលោក៕SP