យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានបង្ហាញថា លទ្ធផលអនុវត្តន៍ច្បាប់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ប្រចាំឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបាន ១០៤៦១ករណី ឃាត់ខ្លួនមនុស្សចំនួន ២១៥៦៦នាក់ (ស្រី ១៣៣៤នាក់) ក្នុងនោះមានជនបរទេសចំនួន ៣៨៩នាក់ ស្រី ៥២នាក់ មាន ១៩សញ្ជាតិ។

របាយការណ៍បានបន្តថា ករណីជួញដូរ រក្សាទុក  កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបាន ៦៧១៥ករណី ឃាត់ ១២៧៣៩នាក់ (ស្រី ១០០៣នាក់)។  ករណីប្រើប្រាស់បង្ក្រាបបានចំនួន ៣៧៤៦ករណី ឃាត់ ៨៨២៧នាក់ (ស្រី ៣៣១នាក់)។ អនុវត្ដន៍ដីកាបានចំនួន ៥៣៦ដីកា ឃាត់ ៤៩៦នាក់ (ស្រី ១៣នាក់)។

របាយការណ៍បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនរយៈពេល ១ឆ្នាំ ក្នុងឆ្នាំ២០២០ សមត្ថកិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទចំនួន 3179Kg 170,73g និងសារធាតុគីមីផ្សំ 5025Kg។ កញ្ឆាចំនួន 292kg 229,21g និង 297898ដើម។ សម្ភារៈចាប់យកមាន រថយន្ដចំនួន 160គ្រឿង ម៉ូតូចំនួន 2831គ្រឿង ទូរស័ព្ទចំនួន 8612គ្រឿង ជញ្ជីង 579គ្រឿ អាវុធខ្លី 32ដើម អាវុធវែង 26ដើម។ ចលនៈនិងអចលនៈទ្រព្យ ស្នើសុំបង្កក ចំនួន 6កន្លែង ផ្ទះ 2កន្លែង ដីផ្ទះ 2កន្លែង ខុនដូ 1កន្លែង និងឃ្លាំង 1កន្លែង៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ