(មានវីដេអូ) សូមប្រយ័ត្នឲ្យមែនទែន! អ្នកដែលនិយមបរិភោគគ្រឿងសមុទ្រ មឹកឈ្មោះ Blue Ringed Octopus ជាមឹកមួយប្រភេទដែលមានពិស ញាំហើយវានឹងធ្វើអោយស្លាប់ភ្លាមៗមួយរំពេច
បើតាមការរូបភាពដែលមានការចែកចាយនៅតាមបណ្តាញសង្គម បានធ្វើការបង្ហាញរូបសត្វមឺកមួយប្រភេទ ដែលមានឈ្មោះជាភាសាអង់គ្លេសថា Blue Ringed Octopus ដែលមឹកនេះមានអុចៗពណ៌ខ្មៅលើដងខ្លួនរបស់វា។ អ្នកដែលចែកចាយរូបភាពនេះបានរៀបរាប់ថា «សូមប្រុងប្រយ័ត្ន!!!បើបងប្អូនទិញមឹកមកបរិភោកសូមពិនិត្យមើលផងបើឃើញមានមឹកដូចរូបដែលផុសនេះសូមកុំបរិភោគវាអោយសោះព្រោះមឹកប្រភេទនេះមានពិស វាធ្វើអោយស្លាប់បាន #ឈ្មោះវា Blue Ringed Octopus»។
សូមបញ្ជាក់ថា បើតាមគេហទំព័រល្បីៗរបស់បរទេសបានបង្ហាញថា Blue Ringed Octopus ពិតជាអាចសម្លាប់មនុស្សបានបើទោះបីជាវាមានរូបរាងតូចៗមើលទៅ គួរអោយស្រឡាញ់ក៏ដោយតែក្នុងខ្លួនរបស់វាមានសារធាតុពុលដែលអាចសម្លាប់មនុស្សបាន ពិសរបស់វាមានលទ្ធភាពគ្រប់គ្រាន់សម្រាប់សម្លាប់មនុស្ស ២៦ នាក់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ គ្មានអ្វីប្លែកទេដែលវាត្រូវបានគេទទួលស្គាល់ថាជាសត្វគ្រោះថ្នាក់បំផុតមួយនៅក្នុងមហាសមុទ្រ។
មកដល់ពេលនេះមិនទាន់មានការបកស្រាយពីក្រសួងពាក់ព័ន្ធនៅឡើយថា តើមឹកដែលមានឈ្មោះ Blue Ringed Octopusនេះ ពិតជាពុលមែនឬមិនមែន។ មហាជនក្នុងបណ្តាញសង្គម សង្ឃឹមថានឹងមានការបកស្រាយ ក្នុងពេលឆាប់ៗដើម្បីឱ្យអស់ចម្ងល់ ផងដែរ។
តែបើទោះជាមិនទាន់មានការបកស្រាយយ៉ាងណាក្តៅ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលនិយមទៅលេងសមុទ្រ ព្រមទាំងប្រជានេសាទមានការប្រុងប្រយ័ត្នខ្ពស់ប្រសិនបើជួបប្រទះនៅប្រភេទសត្វមឹកដែលមានរូបរាងបែបនេះ ដើម្បីការពារខ្លួនកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕(SP)