អ្នកស្លាប់បន្តកើនឡើងដល់ ២៦៨នាក់ ខណៈនៅបាត់ខ្លួន១៥១នាក់ផ្សេងទៀតក្នុងគ្រោះរញ្ជួយដី កម្រិត ៥.៦រិចទ័រ នៅឥណ្ឌូណេស៊ី
2 ឆ្នាំ មុន
ឥណ្ឌូណេស៊ី៖នៅថ្ងៃអង្គារនេះ ក្រុមការងារជួយសង្គ្រោះ បានបន្តសកម្មភាពកាយយកំទេចកំទីបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោយហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ ក្នុងក្រុង Cianjur ខេត្តជ្វាភាគខាងលិច ហើយជាលទ្ធផលដែលទទួលបាន គឺតួលេខអ្នកស្លាប់សរុបបានកើនឡើងដល់ ២៦៨នាក់ ។
ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានរាយការណ៍ថា ជនរងគ្រោះ ១៥១ នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅខ្លួននៅឡើយ និងជាង ១,០០០ នាក់បានរងរបួសក្រោយកើតហេតុការណ៍គ្រោះធម្មជាតិដ៏អាក្រក់នេះ ។
ទន្ទឹមនឹងនេះ ពលរដ្ឋជាង ៥៨,០០០ នាក់ បានផ្លាស់ទីលំនៅ ហើយលំនៅដ្ឋានជាង ២២,០០០ បានខូចខាត ។ ចំណែកឯសាលារៀនជាង ៥០កន្លែង រងផលប៉ះពាល់ ។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងផ្តល់សំណងរហូតដល់ ៣,២០០ ដុល្លារអាម៉េរិកទៅដល់ម្ចាស់ផ្ទះដែលរងការខូចខាតធ្ងន់ធ្ងរ ៕