រុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនបាននិយាយក្នុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមសន្និសីទក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិ។ លោកថាតាមរយៈដំណើរទស្សនកិច្ចរបស់លោក Pelosi ទៅកាន់កោះតៃវ៉ាន់« មិនមែនគ្រាន់តែជាដំណើររបស់អ្នកនយោបាយនោះទេ ប៉ុន្តែជាផ្នែកនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដែល ធ្វើឱ្យស្ថានការណ៍នៅក្នុងតំបន់មានអស្ថិរភាព។ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Ruptly News Watchចេញផ្សាយនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនបានបញ្ជាក់ថា យើងមើលឃើញថានេះជាការបង្កហេតុដែលបានគ្រោងទុកជាមុន ។ ជាក់ស្តែង ដោយមានជំនួយពីសកម្មភាពបែបនេះ ឥស្សរជនសកលនិយមលោក ខាងលិច ក្នុងចំណោមរបស់ផ្សេងទៀត កំពុងព្យាយាមបង្វែរការយកចិត្តទុកដាក់របស់ពលរដ្ឋខ្លួនពី បញ្ហាសេដ្ឋកិច្ចសង្គមធ្ងន់ធ្ងរ - ការធ្លាក់ចុះកម្រិតជីវភាព ភាពអត់ការងារធ្វើ ភាពក្រីក្រ និរន្តរកម្ម ឧស្សាហកម្ម។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចកាលពីសប្ដាហ៍មុនមកកាន់កោះតៃវ៉ាន់របស់លោកស្រី Pelosi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើសកលលោក ហើយក៏បង្កើនភាពតានតឹងកាន់តែខ្លាំងឡើងផងដែររវាងសហរដ្ឋអាមេរិក និងចិន ខណៈកាលពីពេលថ្មីៗនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់ ក៏ដូចជាដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងក្រុមគ្រួសារ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនេះ ៕S

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ