(តៃវ៉ាន)៖ អ្នកចរចាពាណិជ្ជកម្មកំពូលរបស់តៃប៉ិបានប្រាប់រ៉យទ័រថា ការវាយប្រហារដោយយោធា របស់ចិនទៅលើតៃវ៉ាន់ នឹងមានឥទ្ធិពលខ្លាំង លើលំហូរពាណិជ្ជកម្មសកល ជាជាងសង្រ្គាមអ៊ុយក្រែន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

លោក John Deng បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ បានបង្កឱ្យមានការ ឡើងថ្លៃទំនិញ និងការហាម ឃាត់ការនាំចេញអាហារដែលនាំឱ្យមានការភ័យខ្លាចចំពោះ គ្រោះទុរ្ភិក្ស នៅក្នុងប្រទេសក្រីក្រ ហើយប្រសិនបើចិនវាយប្រហារតៃវ៉ាន់ ការរំខានដែលអាចកើតមានអាច កាន់តែអាក្រក់ ដោយលើកឡើងពីការពឹងផ្អែករបស់ពិភពលោកលើតៃវ៉ាន់ សម្រាប់បន្ទះឈីប ដែលប្រើក្នុងរថយន្តអគ្គិសនី និងទូរស័ព្ទ។

លោកបានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍មួយ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីអង្គការពាណិជ្ជកម្ម ពិភពលោក  នៅទីក្រុងហ្សឺណែវ ថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ការរំខានដល់សណ្តាប់ ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ នឹងរីកធំជាងមុន ហើយនឹងមានការខ្វះខាតការផ្គត់ផ្គង់ទូទាំងពិភពលោក។ទិន្នន័យ​បាន​បង្ហាញ​ថា តៃវ៉ាន់​គ្រប់គ្រង​ទីផ្សារ​ពិភពលោក​សម្រាប់​ការ​ផលិត​បន្ទះ​ឈីប​ទំនើប​បំផុត ហើយ​ការ​នាំ​ចេញ​របស់​ខ្លួន​មាន​តម្លៃ ១១៨ ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​មុន។

គួរបញ្ជាក់ថា រដ្ឋាភិបាលតៃប៉ិបានរាយការណ៍ថា មិនមានសញ្ញានៃការវាយប្រហារដែលជិតមកដល់ ពីប្រទេសចិននោះទេ ប៉ុន្តែតៃវ៉ាន់បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន បានចាប់ផ្តើម ដោយប្រយ័ត្នប្រយែងពីចេតនារបស់ទីក្រុងប៉េកាំងទៅលើកោះនេះ។ទោះជាយ៉ាងណារដ្ឋាភិបាលចិននិយាយថា ខ្លួនចង់បានការបង្រួបបង្រួមដោយសន្តិភាព ប៉ុន្តែរក្សា ជម្រើសផ្សេងទៀតសម្រាប់តៃវ៉ាន់ ដែលខ្លួនចាត់ទុកថាជាខេត្តរបស់ចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ