បរទេស៖ កោះតៃវ៉ាន់ នឹងទិញមីស៊ីលប្រឆាំងនាវាចម្បាំងប្រភេទ ហាពូន (Harpoon) ចំនួន៤០០គ្រាប់ ពីសហរដ្ឋអាមេរិក ខណៈកំពុងប្រឈមមុខនឹងភាពតានតឹងជាមួយ ចិនដែលតែងតែព្រមានជារឿយៗថានឹងប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។


មន្ទីរបញ្ចកោណ ក៏ធ្លាប់បានប្រកាសដែរពីការលក់មីស៊ីល Harpoon ៤០០គ្រាប់ ក្នុងតម្លៃ ១.១៧ ពា ន់លានដុល្លារ កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ដោយមិនបានបញ្ជាក់ឈ្មោះអ្នកទិញនោះទេ ហើយ បា នបញ្ជាក់ការផលិតមីស៊ីលទាំងនេះនឹងរួចរាល់នៅខែមីនា ឆ្នាំ២០២៩។ 


គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ តៃវ៉ាន់បាននិយាយថាមានគម្រោងទិញមីស៊ីលប្រឆាំងនាវាចម្បាំង Ha rpoon ផលិតដោយក្រុមហ៊ុន Boeing ជាផ្នែកមួយនៃការធ្វើ ទំនើបកម្មយោធារបស់ខ្លួន។ តែខាង ក្រុមហ៊ុន Boeing មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈការលក់អាវុធឱ្យតៃវ៉ា ន់នឹងបង្កភាព តានតឹងជាមួយចិន ដែលចាត់ទុក ថាតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ