ក្រសួងវប្បធម៌ ប្រកាសឱ្យបិទដំណើររោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល២ សប្តាហ៍
4 ឆ្នាំ មុន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការបិទដំណើរការជាបណ្តោះអាសន្នពីរសប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស។ការសម្រេចនេះក្រោយពីមើលឃើញពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងចៀសវាងការឆ្លងរីករាលដាលក្នុង សហគ មន៍ ។
អាស្រ័យដូចបានជម្រាបខាងលើ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីខេត្ត សារធារណជន មេត្តាជ្រាប និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយសា្មរតីទទួលខុសត្រូវខ្ពស់៕SP