ទីតាំងចំនួន៤កន្លែង នៅស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ត្រូវបិទការចេញចូលក្រោយអ្នកកើតកូវីដ១៩បានទៅទីនោះ
លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបិទការចេញចូល ទីតាំងចំនួន៤បណ្ដោះអាសន្ន នៅក្នុងស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ក្រោយអ្នកកើតជំងឺកូវីដ១៩ បានទៅទីនោះមុនរកឃើញវិជ្ជមាន។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ទីតាំងចំនួន៤កន្លែង ដែលសម្រេចបិទការចេញចូលបណ្ដោះអាសន្ននោះរួមមាន៖
ទី១៖ ពេទ្យធ្មេញ ញូ ដេន ស្ថិតនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ទី២៖ ហាងលក់ស៊ុបនៅមាត់ទន្លេសិប្បនិម្មិត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ទី៣៖ អាហារដ្ឋាន៧១ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ទី៤៖ អាហារដ្ឋានតាលី បឹងសាឡាង ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
គួរជម្រាបថា ការសម្រេចបិទទីតាំងដែលអ្នកពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩នេះ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕