បាងកក៖ ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគាររបស់ប្រទេសថៃ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើប្រព័ន្ធគ្រប់គ្រងពន្ធនាគារ ដ៏ចង្អៀតរបស់ប្រទេសអាស៊ានមួយនេះ ដោយអ្នកទោសខ្លះមិនមានសូម្បីតែ កន្លែងសម្រាប់គេងគ្រប់គ្រាន់ផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នាថ្ងៃនេះ។

អ្នកទោសជាង ២២,០០០នាក់បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 នៅក្នុងពន្ធនាគារ ជាកន្លែងដែលអ្នកទោសរស់នៅប្រជ្រៀតគ្នា ដែលពួកគេអាចរក្សាគម្លាតពីគ្នា បានតែចន្លោះកន្លះម៉ែត្រប៉ុណ្ណោះ។ ហេតុនេះហើយទើបពួកគេត្រូវបានណែនាំឱ្យពាក់ម៉ាស់ សូម្បីតែនៅពេលពួកគេគេង។

ជុំវិញបញ្ហានេះ អាជ្ញាធរថៃបានរៀបចំផែនការ ដើម្បីផ្តល់ការដោះលែងឱ្យបានឆាប់ ដល់អ្នកទោសមួយចំនួន ដែលមានជំងឺមួយចំនួន និងបានប្រកាសផ្តល់មូលនិធិសម្រាប់ការធ្វើតេស្ត និងការថែទាំសុខភាពបន្ថែមទៀត នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃមកនេះផងដែរ។

សូមបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព កូវីដ១៩ បាននិយាយថាអ្នកឆ្លងថ្មីចំនួន ២,១០១ នាក់ នៅក្នុងចំនួនប្រជាជនទូទៅ និង២,៧០២នាក់ ឆ្លងនៅក្នុងពន្ធនាគារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ