នៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារ ប្រទេសនឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្ត ហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថា ពិធីប្រគល់-ទទួល នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា៕