ត្រឹមរយៈពេល១ថ្ងៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗ លើពលរដ្ឋជប៉ុនចំនួន«២,៥០១ករណី» និងស្លាប់ ២៥នាក់ទៀត
អាជ្ញាធរសុខាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ខ្លួនបានរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ២,៥០១នាក់ទៀតនៅថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ១៥៥,៩៥២ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលជប៉ុន ក្នុងរយៈពេលដូចគ្នាននេះ អ្នកជំងឺ ២៥នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់ផងដែរ។ នៅទីក្រុងតូក្យូ ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ បានរាប់រ៉ងតែឯង ៥៣៣ករណី ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ។ ជាសរុប រហូតមកទល់ពេលនេះ ករណីឆ្លងនៅជប៉ុនកើនលើស ១៥.៥ម៉ីននាក់ហើយ ក្នុងនោះស្លាប់ ២,២៦៦៣នាក់។
គួរបញ្ជាក់ថា នៅពេលដែលអត្រាអ្នកឆ្លង COVID-19 ថ្មីៗ នៅតែបន្តកើនឡើងជាលំដាប់ សភាជប៉ុនកាលពីថ្ងៃពុធ ទី០២ ម្សិលមិញនេះ បានអនុម័តច្បាប់មួយ ដើម្បីរ៉ាប់រ៉ងការចំណាយលើថ្លៃចាក់វ៉ាក់សាំង ជូនប្រជាជនជប៉ុនទាំងអស់៕SP