អាជ្ញាធរសម្រេចបិទផ្សារអូរឬស្សីរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញអាជីវករ និង សន្តិសុខ សរុប៦នាក់ មានវិជ្ជមានកូវីដ១៩
4 ឆ្នាំ មុន
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការផ្សារអូរឫស្សីរយៈពេល១៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទីស្អែកទី០៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដោយសារមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារមួយចំនួនបានឆ្លងកូវីដ១៩ នេះបើតាមសេចក្តីជូនដំណឹងដែលកម្ពុជាថ្មីទទួលបាន៕SP