សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិថៃ៧នាក់ មកស្រុកខ្មែរអត់ច្បាប់ និងបំរុងឆ្លងដែនទៅប្រទេសថៃវិញ
4 ឆ្នាំ មុន
ជនជាតិថៃចំនួន៧នាក់ មកស្រុកខ្មែរគ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេស ថៃវិញ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា-ថៃ ឃាត់ខ្លួន កាលពីវេ លាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ lN១៩៦០.០២១ ២៧០១ .១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
កម្លាំងចម្រុះបានប្រាប់ឲ្យដឹងថា ជនជាតិថៃទាំង៧នាក់ ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគាត់បានប្រា ប់ឲ្យ ដឹងថា ពួកគាត់មកពីខេត្តឈៀងរ៉ាយ ប្រទេសថៃ មកស្នាក់នៅក្រុងប៉ោយប៉ែតរយៈពេល ១សប្តាហ៍ ហើយ ដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។បន្ទាប់ពីធ្វើ ការសាកសួរកម្លាំងសមត្ថកិច្ចចម្រុះ បានប្រគល់ពួកគាត់ជូនផ្នែកជំនាញនៃអធិការដ្ឋា នស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធី ៕ SP