ស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញបម្រាមគោចរ ផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក រយៈពេល២សប្តាហ៍នោះ លោកម៉េត ភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្សារដើមគរមិនបិទទេ ប៉ុន្តែអាជីវកទិញលក់ទាំងអស់ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរឬប្រធានផ្សារ ដើម្បីទទួលបានការអនុញ្ញាតធ្វើចរាចរណ៍នៅពេលយប់។ ជាមួយគ្នានេះ អាជីវករទាំងអស់ ក៏ ត្រូវអនុវត្តវិធានការការពារជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួនផងដែរ។

 

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា បានសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដោយផ្អាកអាជីវកម្ម និងការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៨ រហូតដល់ម៉ោង ៥ព្រឹក។ អ្នកល្មើសនឹងវិធានការនេះនឹងត្រូវដកហូតមធ្យោបាយធ្វើដំណើរយកទៅរក្សាទុក ចំណែកម្ចាស់យានជំនិះទាំងនោះត្រូវកំណត់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ លុះគ្រប់ចំនួន១៤ថ្ងៃ ទើបប្រគល់ជូនវិញ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ