ករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅ ផ្សារអូរឫស្សី ថ្ងៃនេះមនុស្សសរុបចំនួន ២៥៣ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន មេរោគកូវីដ-១៩
4 ឆ្នាំ មុន
ភ្នំពេញ៖ករណីផ្ទុះការឆ្លងជំងឺ កូវីដ-១៩ នៅ ផ្សារអូរឫស្សី គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ មាន មនុស្សសរុបចំនួន ២៥៣ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19) ក្នុងចង្កោម ផ្សារអូរឫស្សី។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម,មន្ទីរពេទ្យខ្មែរ-សូវៀត,សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន),មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕SP