សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលមានហានិភ័យខ្ពស់ជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ
4 ឆ្នាំ មុន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញឱ្យលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ជាបន្ទាន់។
សារពិសេសនេះត្រូវបានចែកចាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ភ្នំពេញក្លាយជាចំណុចសំខាន់នៃការឆ្លងរាលដាល និងជាកន្លែងនៃការឆ្លងរាលដាល ដោយហេតុនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់អ្នកដែលមានហានិភ័យ ដូចជាកង់បី តាក់ស៊ី អ្នកលក់បន្លែអ្នករកស៊ីដទៃទៀតដែលហៅថាសេដ្ឋកិច្ចក្រៅប្រពន្ធ ចំនួន៤០ម៉ឺនដូស ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនជនស៊ីវិលទូទាំងប្រទេស សរុបទាំងអស់ចំនួន៖ ២៨៨,៦៨៤នាក់៕