រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ២៥នាក់ទៀត ដែលបានរកឃើញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។នេះបើយោងទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ។ 

ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ទាំងនេះគឺដើម្បីជាការជូនដំណឹងមួយដល់អ្នកដែលដឹងថា ពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺ ហើយទៅធ្វើតេស្តសុខភាព ឬធ្វើចត្តាឡីស័ក និងដាក់ចេញវិធានការនានា ដើម្បីថែទាំងសុខភាព និងទប់ស្កាត់កុំឱ្យមានចម្លងបន្ត។

ក្នុងលិខិតដដែលនោះបានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រៃ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថៃ្ង។ ក្នុងករណីដែល មានបញ្ហាសុខភាព ដូចជាក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ