កម្លាំងនគរបាលជាតិកងអន្តរាគមន៍ប្រមាណជាង ៨០ នាក់រកឃើញវិជ្ជមានជំងឺកូវីដ-១៩ក្នុងពេល ប្រចាំការនៅតំបន់ក្រហម
4 ឆ្នាំ មុន
ភ្នំពេញ៖ កម្លាំងនគរបាលជាតិកងអន្តរាគមន៍ប្រមាណជាង ៨០ នាក់ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។កម្លាំងអន្តរាគមន៍ជាង៨០នាក់ ជាក្រុមប្រចាំការនៅតំបន់ក្រហមដែលជាទីតាំងសំបូរប្រជាព លរដ្ឋឆ្លងជំងឺកូវីដ-១៩។នេះបើយោងតាមប្រសាសន៍របស់លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ។
លោក ឆាយ គឹមខឿន បានបន្តថា ថា កងកម្លាំងនគរបាលជាតិកងអន្តរាគមន៍ពិតជាបានឆ្លងជំងឺកូវីដ-១៩ ពិតប្រាដកមែន។ហើយកងកម្លាំងទាំងអស់នោះ ជាក្រុមការងារប្រចាំការនៅក្នុងតំបន់ក្រហមចំណុចច្រមុះជ្រូកស្ទឹងមានជ័យ រាជធានីភ្នំពេញ។ចំពោះប្រភពចម្លងវិញ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន មិនបានដឹងនោះទេ។
មកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប១៩,៧៤៣នាក់ ក្នុងនោះករណីសហគមន៍២០ កុម្ភៈ ចំនួន១១៩២៣នាក់ ខណៈករណីនាំចូល៥៧៨ករណី។ ចំណែកអ្នកជាសះស្បើយ៧,៨២០នាក់ និងអ្នកស្លាប់១២៦នាក់៕SP