ខេត្តតាកែវ៖ យោងតាមការចុះផ្សាយ ពីអគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ ចំនួន១៣ទីតាំង អាងស្តុបទឹក ០៩អាង នៅចំណុចដុបគុហារចិន និងដុបដាដំរីលេង ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

កម្លាំងជំនាញ បានរកឃើញថា ដំណាំកញ្ឆា បានដាំលើផ្ទៃដីប្រមាណ ២៦៣២ម៉ែត្រការ៉េ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីខែមុននៅខេត្តឧត្តរមានជ័យ ក៏បានរកឃើញទីតាំងដំណាំកញ្ឆា ជាង៥ពាន់ហិកតា បានដាំបង្កប់ក្នុងចំការស្វាយផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ