មីយ៉ាន់ម៉ា ៖កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនអ្នកសារព័ត៌មានមីយ៉ាន់ម៉ា២រូប រួម មានលោក Sithu Aung Myint និងអ្នកនាង Htet Htet Khine កាលពីថ្ងៃទី១៥ សីហា ក្រោមការ ចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG)។ 

លោក Sithu Aung Myint ជាស្មេរនៃសារព័ត៌មាន Frontier Myanmar និងជាអ្នកអត្ថាធិប្បា យនៃវិទ្យុ វីអូអេភាសាភូមា បានសរសេររិះគន់យោធាមីយ៉ាន់ម៉ាយ៉ាងចាស់ដៃ និងសរសេរញុះញង់អុជអា លឱ្យ មន្ត្រី រដ្ឋាភិបាលចូលចលនាមិនស្ដាប់បង្គាប់ស៊ីវិល (CDM) ព្រមទាំងសរសេរគាំទ្រក្រុមរដ្ឋាភិបាល NUG និងក្រុមតំណាងសភា CRPH ដែលយោធាចាត់ទុកថាជាអង្គការភេរវកម្ម។ 


រីឯអ្នកនាង Htet Htet Khine ជាអ្នកសារព័ត៌មានឯករាជ្យ (Freelance) និងធ្វើការឱ្យសារព័ត៌មាន BB C ភាសាភូមាត្រូវបានអាជ្ញាធរយោធាចោទប្រកាន់ថា បានផ្ដល់កន្លែងសំណាក់ឱ្យលោក Sithu Aung Myint ហើយក៏ធ្វើជាការីនិពន្ធស្ម័គ្រចិត្តឱ្យវិទ្យុ Federal FM ដែលជាវិទ្យុរបស់ខាង NUG។ 

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានអះអាងថា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានចាប់អ្នកកាសែតសរុប ៩៨នាក់ ហើយមកទល់ខែកក្កដា មានអ្ន កកាសែតប្រមាណ ៤៦នាក់នៅមិនទាន់ដោះលែងនៅឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ