ហ្វីលីពីន៖ លោក Manny Pacquiao បានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់សកលជាផ្លូវការហើយ ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៃប្រទេសហ្វីលពីនវិញម្តង។

លោក Manny Pacquiao បុរសវ័យ ៤២ឆ្នាំខាងលើនេះបានឲ្យដឹងថា «អាជីពប្រដាល់របស់ខ្ញុំត្រូវបានបញ្ចប់ហើយ ក៏ព្រោះតែខ្ញុំបានប្រឡូកជាយូរមកហើយ ហើយក៏គិតវាគ្រប់គ្រាន់ណាស់ហើយដែរ។ វាដល់ពេលខ្ញុំធ្វើជាអ្នកគាំទ្រអ្នកប្រដាល់ដទៃវិញម្តងហើយនៅពេលនេះ»។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុនអតីតម្ចាស់ជើងឯកទម្ងន់ ៨ ទម្ងន់ពិភពលោកដែលជាសមាជិកព្រឹទ្ធសភារួចហើយនៅក្នុងប្រទេសកំណើតរបស់គាត់បានប្រកាសពីបំណងរបស់គាត់ក្នុងការឈរឈ្មោះជាប្រធានាធិបតី។

គួររំលឹកផងថា Manny Pacquiao ជាអតីតម្ចាស់ជើងឯកខ្សែក្រវាត់ ៨ស្ថាប័នផ្សេងគ្នាដែលពុំមានកីឡាករប្រដាក់រូបណាធ្វើដូចឡើយ និងប្រកួតចុងក្រោយដណ្តើមខ្សែក្រវាត់ WBA Welterweight ចាញ់កីឡាករគុយបា Yordenis Ugas ដោយពិន្ទុឯកច្ឆននាខែសីហា ឆ្នាំ២០២១ ដោយចំណោម ១២ទឹកពេញ។ការលាឈប់ពីប្រដាល់នេះ ក៏ព្រោះត្រៀមឈរឈ្មោះបោះឆ្នោតប្រធានាធិបតីហ្វីលីពីននាខែឧសភា ឆ្នាំ២០២២ ខាងមុខ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ