Manny Pacquiao ចូលនិវត្តន៍ពីការប្រដាល់ ដើម្បីឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន
បរទេស៖ ស្តេចប្រដាល់ Manny Pacquiao ដែលគ្រោងនឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតហ្វីលីពីនឆ្នាំ ២០២២ បាននិយាយកាលពីថ្ងៃពុធថា លោកនឹងចូលនិវត្តន៍ពីប្រដាល់ ដើម្បីផ្តោតលើការប្រកួតធំបំផុតនៅក្នុងអាជីពនយោបាយរបស់លោក។
លោក Manny Pacquiao សមាជិកព្រឹទ្ធសភាហ្វីលីពីន ដែលបានបែងចែកពេលវេលារបស់លោករវាងនយោបាយនិងការប្រយុទ្ធគ្នា បានធ្វើសេចក្តីប្រកាសនៅក្នុងវីដេអូរយៈពេល ១៤ នាទី ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
លោក Manny Pacquiao ដែលជាបុរសតែម្នាក់គត់ ដែលគ្រងខ្សែក្រវាត់ពិភពលោកក្នុង ៨ វិញ្ញាសា បាននិយាយថា “ខ្ញុំទើបតែសូរសំឡេងកណ្តឹងចុងក្រោយ។ ការប្រដាល់បានបញ្ចប់ហើយ។ “ខ្ញុំមិនដែលគិតថា ថ្ងៃនេះនឹងមកដល់ ដែលខ្ញុំព្យួរស្រោមដៃប្រដាល់របស់ខ្ញុំទេ” ។លោក Manny Pacquiao ត្រូវបានគេស្គាល់ថា ជាអ្នកប្រដាល់ជើងខ្លាំងនិងជាអ្នកប្រដាល់វាយលុកកំពូលក្នុងប្រវត្តិសាស្ត្រកីឡា។
យ៉ាងណាម៉ិញ លោក Manny Pacquiao ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត របស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដោយគាំទ្រសង្គ្រាមបង្ហូរឈាមគ្រឿងញៀនរបស់មេដឹកនាំរូបនេះ និងបំណងរបស់លោកក្នុងការដាក់អោយមានការអនុវត្តទោសប្រហារជីវិតឡើងវិញ។ ប៉ុន្តែទំនាក់ទំនងនយោបាយរបស់ពួកគេកាន់តែអាក្រក់ទៅៗ បន្ទាប់ពី លោក Manny Pacquiao បានរិះគន់ទំនាក់ទំនងមិត្តភាពរបស់ លោក Rodrigo Duterte ជាមួយប្រទេសចិន និងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។ នៅខែកក្កដា លោក Rodrigo Duterte ត្រូវបានទម្លាក់ពីតំណែងជាប្រធានគណបក្សនយោបាយកំពុងកាន់អំណាចរបស់ប្រទេសនេះ។
គួររំលឹកថា លោក Manny Pacquiao បានចាប់ផ្តើមអាជីពនយោបាយរបស់លោក ដោយបរាជ័យក្នុងការធ្វើសមាជនៅឆ្នាំ ២០០៧ ។ លោកបានឈ្នះកៅអីនៅសភាជាន់ទាបក្នុងឆ្នាំ ២០១០ តំណាងឱ្យខេត្ត Sarangani ភាគខាងត្បូង។ NR