ផ្សារអូរឫស្សីមានអាជីវករលក់ដូរចំនួន២០នាក់ទៀតបានឆ្លងកូវីដ-១៩ ដែលនាំឲ្យករណីឆ្លងដែលរកឃើញនៅផ្សារនេះឡើងដល់៣៦នាក់ហើយ។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់គណៈកម្មការផ្សារអូរឫស្សីនៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសាម្សិលមិញ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសឲ្យអ្នកលក់ដូរទាំងអស់នៅផ្សារអូឬស្សីទៅធ្វើតេស្តរកវីរុសកូវីដ-១៩ នៅវិទ្យាល័យបាក់ទូកជាបន្ទាន់ បន្ទាប់ពីផ្សារអូឬស្សីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់លើមនុស្ស១៦នាក់ ដែលរួមមាន អាជីវករលក់ដូរ១២នាក់ និងកម្លាំងសន្តិសុខយាមផ្សារ៤នាក់។ 

គួររម្លឹកថា ផ្សារអូរឫស្សីត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ