ពលករ ពលការិនីខ្មែរចំនួន២៣នាក់ និងកុមារ២នាក់ ដែលបានមកធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ីនឹងធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន២៣នាក់ និងកុមារ២នាក់ ដែលបានមកធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ីនឹងធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះលេខSQ5008 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥:៣៥នាទីល្ងាចនេះ។


ក្រុមការងារស្ថានទូតបានជួយសម្របសម្រួលឯកសារនាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនីទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ