កីឡាការិនីកូនកាត់កម្ពុជា-ម៉ិចស៊ិក ខាន់ ចេសា ឈ្នះខ្សែក្រវ៉ាត់ពេលបង្ហាញខ្លួនលើកដំបូងលើសង្វៀន WNO
កីឡាការិនីកូនកាត់កម្ពុជា-ម៉ិចស៊ិក អាមេរិក ខាន់ ចេសា ឈ្នះខ្សែក្រវ៉ាត់ខ្មៅនៅពេលបង្ហាញខ្លួន លើកដំបូងលើសង្វៀនកីឡាជូជីតស៊ូ WNO (Who Number One, នរណាលេខ១) នៅចុងសប្ដាហ៍កន្លងទៅនេះ ក្រោយឈ្នះកីឡាការិនីប្រេស៊ីល Danielle Kelly ជាឯកច្ឆ័ន។
ក្នុងការប្រកួតដែលមាន ១៥នាទីសម្រេចចាញ់ឈ្នះ កីឡាការិនីកម្ពុជាវ័យ ១៩ឆ្នាំ ខាន់ ចេសា ចាប់ផ្ដើមការប្រកួតប្រមាណ ៣នាទីដំបូង កីឡាការិនីទាំងពីរបច្ចេកទេសប្រហាក់ប្រហែលគ្នា ខណៈដែល ចាសា ព្យាយាមប្រើជើងគៀបទៅលើ Kelly វ័យ ២៥ឆ្នាំ។ តែយ៉ាងណាក៏ដោយ Kelly នៅតែមានជំហរល្អ នឹងព្យាយាមដោះក្លេពី ខាន់ ចេសា។
ជិតចប់ការប្រកួត ចេសា នៅតែបន្តធ្វើបានយ៉ាងល្អ ជាពិសេសស្នៀតជើងរបស់គេធ្វើឱ្យគូប្រកួតពិបាកដោះស្រាយ ទីបំផុត ១០វិនាទីចុងក្រោយ Kelly ព្យាយាមរើចេញពីខ្នៀបជើង តែមិនបានសម្រច។ អាជ្ញាកណ្តាលប្រកាស ខាន់ ចេសា ជាអ្នកការប្រកួតនេះតែម្តង។ ក្នុងបណ្ដេញសង្គមរបស់ខ្លួនក្រោយប្រកួតចប់ ខាន់ ចេសា បានបង្ហាញក្តីរីករាយចំពោះទម្រង់ប្រកួតរបស់ខ្លួន ទោះបីជាគូប្រកួតស្វិតស្វាញក៏ដោយ។ ទាំងនេះដោយសារតែការរៀបចំ និងត្រៀមខ្លួនបានល្អ៕