ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា  ឬអ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់ មកជាបន្ទាន់ ដោយមកដល់ពេលនេះអ្នកពាក់ព័ន្ធក្នុងរោងចក្រ ឌីន ហាន ចំនួន២៦១នាក់ ត្រូវបានរកវិជ្ជមានកូវីដ១៩ ។

សូមបញ្ជាក់ថា រោងចក្រកាត់ដេរ «ឌីន ហាន» មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមាន កម្មករដែលកំពុងបម្រើការងារ នៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ