(ប៉េកាំង)៖ជើងហោះហើរប្រហែល៧០០ជើង ត្រូវបានលុបចោល នៅអាកាសយានដ្ឋានចំនួន២កន្លែង របស់ទីក្រុងប៉េកាំង ខណៈសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់វិទ្យាល័យ ត្រូវបានបិទទ្វារ នៅថ្ងៃចន្ទនេះដោយសារតែ ការធ្លាក់ភ្លៀងនិងខ្យល់បក់បោកយ៉ាងខ្លាំងក្លា នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។


អាជ្ញាធរទីក្រុងប៉េកាំង បានចេញសេចក្តីព្រមាន ឲ្យប្រជាជនស្ថិតក្នុងផ្ទះ ខណៈរដ្ឋធានីចិន កំពុងប្រឈមនឹងព្យុះភ្លៀងធំបំផុត ក្នុងឆ្នាំ២០២១នេះ។ ។ មិនតែប៉ុណ្ណោះ កន្លែងទេសចរណ៍ល្បីៗនៅក្នុងទីក្រុង ក៏ត្រូវបានផ្អាកដំណើរការផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរឧតុនិយមចិន បានព្រមានពីការជន់លិចនៅតាមទន្លេចំនួន១៤ ទៀតផង។

គួរបញ្ជាក់ថា កំលុងរដូវភ្លៀងនៅប្រទេសចិន ជារឿយៗតែងមានការជន់លិច ដោយកាលពីខែសីហា ឆ្នាំ២០២០ ផ្លូវជាច្រើនខ្សែត្រូវបានទឹកជន់ហូរកាត់ផ្តាច់ ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋាន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ