ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទីតាំងតំបន់កោះនរានេះ គឺជាការស្រោចស្រង់ ប្រស់ និងស្តារឡើងវិញ។

ការលើកឡើងរបស់សម្តេចបែបនេះ ដោយសារសម្តេចចង់សំដៅថា ព្រោះកាលពី១៨ឆ្នាំកន្លែងនេះគឺជាទីតាំងទឹកសុទ្ធតែម្តង ហើយក៏ជាចំការរបស់ប្រជាពលរដ្ឋ ជួនកាលបាក់ច្រាំងទាំងរដូវវស្សានិងប្រាំង ប៉ុន្តែឥឡូវស្តារឡើងវិញហើយ តាមរយៈការសាងសងស្ពាន ផ្លូវថ្នល់ ខណៈសម្តេចបានទស្សន៍ទាយថា នៅពេលអនាគតអាចមានសាលារៀន មន្ទីរជាដើម ។ 

ករណីនេះដែរសម្តេចថា មានអ្នកខ្លះនិយាយថា ចាក់ដីលុបទន្លេ តែនេះញឺជាការស្រង់ស្តារឡើងវិញ ដូចទៅនឹងតំបន់កោះពេជ្រដែរ ដោយក្លាយជាទីក្រុងមួយមិនចាញ់កោះពេជ្រឡើយ។ សម្តេចបន្តថា តំបន់អភិវឌ្ឍន៍កោះនរានេះ មិនមែនសម្រាប់តែលោកពង្ស ខៀវសែ និងសម្រាប់បុគ្គលិករបស់គាត់នោះទេ ប៉ុន្តែជាការផ្តល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋទាំងមូល។

សម្តេចក៏បានបង្ហើបដែរថា នាពេលខាងមុខតំបន់កោះនរានេះ អាចនឹងមានការសាងសង់អាគារដ៏ខ្ពស់មួយផងដែរ ។ នេះសម្តេចមិនមែនជាការលុបទេ តែជាការផុសឡើងនូវសំណង់ខ្ពស់ៗនិងមានការហេដ្ឋារចនាសម្ព័ន្ធទំនើបៗថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ