បាតុកររាប់ពាន់នាក់ នៃប្រទេសចំនួន ៥ បានចេញតវ៉ាគាំទ្រពលរដ្ឋប៉ាឡេស្ទីន ដោយដើរដង្ហែក្បួនប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
បរទេស៖ ប្រទេសបារាំង អង់គ្លេស ប្រទេសស្វីស ម៉ាឡេស៊ី អាល្លឺម៉ង់ មានការធ្វើបាតុកម្មទ្រង់ទ្រាយធំដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន ខណៈដែលស្ថានភាពនៅតំបន់ហ្គាហ្សាកាន់តែយ៉ាប់យ៉ឺន ដោយមានអ្នកស្រុករាប់ ម៉ឺននាក់ ភៀសខ្លួនចេញ ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣។
នៅទីក្រុង Amsterdam មនុស្សប្រហែល ១៥០០០នាក់បានចូលរួម ក្នុងការហែក្បួនដែលគាំទ្រ ប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ នេះបើយោងតាមប៉ូលីស។ ប៉ូលិសបាននិយាយថា មនុស្សម្នាក់ត្រូវ បានចាប់ខ្លួនពីបទបង្ហាញទង់ជាតិក្រុមហាម៉ាស ខណៈពីរនាក់ទៀតត្រូវបានឃុំខ្លួនពីបទបិទមុខ និងគំរាមកំហែងមន្ត្រីប៉ូលីស។
នៅទីក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍ ប៉ូលីសជាង ១០០០នាក់ ត្រូវបានដាក់ពង្រាយ ខណៈដែលបាតុករ រាប់ពាន់នាក់បានដើរក្បួនពីទីស្នាក់ការរបស់ BBC ទៅកាន់ Downing Street ។ BBC បាននិយាយថា ថ្នាំលាបពណ៌ក្រហមត្រូវបានគេប្រឡាក់ពេញច្រកចូលសំខាន់របស់ទូរទស្សន៍សាធារណៈអង់គ្លេសក្នុងការតវ៉ាប្រឆាំងនឹងការផ្សាយព័ត៌មានជម្លោះរបស់ខ្លួន។
នៅប្រទេសស្វីស ហ្វូងមនុស្សប្រហែល ៦០០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងហ្សឺណែវកាលពីថ្ងៃសៅរ៍ ខណៈដែលមនុស្សប្រហែល ៥០០ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Bern ដើម្បីបរិហារនូវអ្វីដែល ពួកគេហៅថា គោលនយោបាយ ដែលបន្តដោយរដ្ឋាភិបាលអ៊ីស្រាអែល ដែលរដ្ឋជ្វីហ្វចូលចិត្ត៕