ភ្នំពេញ៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា បេនឡានផ្សារច្បារអំពៅ និងផ្សារច្បាអំពៅ មានហានិភ័យកម្រិតស្រាលព្រោះអ្នកជំងឺកូវីដ-១៩ ដែលជាអ្នកលក់ត្រីធ្លាប់បានទៅទទួលទិញត្រីនៅទីនោះជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដើម្បីយកទៅលក់បន្តនៅផ្សារបឹងត្របែកផ្លាហ្សា។ 

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់អ្នកលក់ត្រី ក៏ដូចជាប្រជាពលរដ្ឋដែលធ្លាប់បានទៅផ្សារច្បារអំពៅ នៅថ្ងៃដែលបានប្រកាសនេះ រឺបន្ទាប់ពីថ្ងៃដែលប្រកាស សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ។

 ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖ វទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល ក្រោយផ្សារស៊ិនជូរីបណ្តោះអាសន្ន និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ