បន្ទាប់ពីវីដេអូឃ្លីបរបស់បុរសម្នាក់ត្រូវបានផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គម facebook កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកការស៊ើបអង្កេត ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបុរសនោះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានឈ្មោះ ចាន់ ទេវ: ភេទប្រុស កើតឆ្នាំ២០០០ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង។

បន្ទាប់ពីពិនិត្យសំណុំរឿងព្រហ្មទណ្ឌរួចមក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០  សាលាដំបូងខេត្តបាត់ដំបង បានសម្រេចចេញដីកាលេខ ១១០១ត.ព្រ បង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ចាន់ ទេវ: នៅមណ្ឌលឃុំខ្លួនខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើងអើង ប្រព្រឹត្តនៅចំណុចភូមិអូរតាតាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ