ចិន៖ ប្រទេសចិនគ្រោងនឹងបាញ់បង្ហោះកែវយឺតអវកាសដ៏ធំដំបូងរបស់ខ្លួននៅចុងឆ្នាំ ២០២៣ ដើម្បីស្ទាបស្ទង់ចម្ងាយនៃកាឡាក់ស៊ី ព្រមទាំងដើម្បីយល់ដឹងនិងស្រាយចម្ងល់នៃdark matter and dark energy។នេះបើតាមការចេញផ្សាយដោយគេហទំព័រ Space.comនៅថ្ងៃទី ២១ខែឧសភា ឆ្នាំ២០២២។

តេឡេស្កុបស្ថានីយ៍អវកាសចិន (CSST) គឺជាឧបករណ៍សង្កេតអវកាសអុបទិក និងអ៊ុលត្រាវីយូឡេ ដែលនឹងមានកញ្ចក់ទំហំ ២ ម៉ែត្រ ។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថាតេឡេស្កុបស្ថានីយ៍អវកាសចិន (CSST)  មានភាពច្បាស់ ជាងតេលេស្កុប Hubble Space ជាង៣៥០ដង។

នេះមានន័យថា CSST នឹងអាចមើលឃើញការរីកធំនៃផ្ទៃមេឃក្នុងពេលតែមួយច្បាស់ជាង Hubble ដែលមានអាយុ ៣២ ឆ្នាំ ហើយព័ត៌មានព្រមទាំងទិន្នន័យ និងសុក្រិត្យជាង ៤០% ជាងតេលេស្កុប Hubble ព្រមមានកម្រិតកាមេរ៉ាទំហំ ២.៥ពាន់លានភីកសែល ។ នេះបើតាមឯកសារពីក្រុមមួយក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ