យានអវកាសចិន Shenzhou-12 ចុះចតដោយជោគជ័យក្រោយការបំពេញបេសកកម្មក្នុងទីអវកាស អស់រយៈពេល ៣ខែ
ប្រទេសចិន៖ទីបំផុតអវកាសយានិកចិនទាំង ៣រូប បានចុះមកដល់លើផ្ទៃផែនដីវិញ ដោយសុវត្ថិភាព ក្រោយការបំពេញបេសកកម្មក្នុងទីអវកាស អស់រយៈពេល ៣ខែ។ នេះបើតាមការចេញផ្សាយដោយសារព៌ត៌មានចិនCGTN នៅថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០២១។
អវកាស ហ្សិនចូវ (Shenzhou-2) ដែលផ្ទុកក្រុមអវកាសយានិកចិន បានចុះមកដល់ដោយសុវត្ថិភាព នៅទីតាំងចុះចត តុងហ្វឹង ស្ថិតក្នុងតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន នារសៀលថ្ងៃសុក្រនេះ ។ក្រុមអវកាសយានិកចិនបានជិះយាន Shenzhou-2 ត្រូវបានបានបញ្ជូនឡើងទៅកាន់ កំណាត់បន្ទប់ស្ថានីយអវកាស Tianhe កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ ក្នុងបេសកកម្មមួយ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងសាងសង់ ស្ថានីយអវកាសផ្ទាល់ខ្លួនដំបូងរបស់ចិន។
គួរបញ្ជាក់ថា ស្ថានីយអវកាសចិន ត្រូវបានចាប់ផ្តើមការសាងសង់ កាលពីខែមេសា ឆ្នាំនេះ ជាមួយការបញ្ជូនកំណាត់បន្ទប់ស្នូល Tianhe ឡើងទៅមុនគេ។ បេសកកម្មចំនួន ៤ ក្នុងចំណោមបេសកកម្មទាំង ១១ សម្រាប់ការសាងសង់ស្ថានីយអវកាសនេះ គឺជាបេសកកម្មបញ្ជូនមនុស្ស។អវកាសយានិកទាំង៣នាក់ដែលបានធ្វើដំណើរទៅនោះ ដើម្បីអនុវត្តន៍ភារកិច្ចមួយចំនួននៅក្នុងបន្ទប់ស្នូលក៏ដូចជានៅក្នុងទីអវកាស ដូចជាជួសជុល ផ្លាស់ ប្ដូរឧបករណ៍និងសាកពិសោធន៍វិទ្យាសាស្ត្រ៕SP