អាមេរិក៖យានអវកាសដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មានបានផ្ទុះឡើងនៅពេលហោះហើរលើកដំបូងកាលពីថ្ងៃ ព្រហស្បតិ៍ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី ២១ ខែ មេសា ឆ្នាំ ២០២៣។

សប្ដាហ៍នេះ ប៉ុន្ដែស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុនយានអវកាស SpaceX លោក Elon Musk បានអបអរសារទរក្រុមការងាររបស់គាត់ចំពោះការធ្វើតេស្ដដ៏គួរឲ្យរំភើបរីករាយ នៃយានអវកាសជំនាន់ក្រោយដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ ភពអង្គារ និង ភពផ្សេងៗ។ក្រុមហ៊ុន SpaceX បានបំផ្ទុះយានអវកាសដែលមិនទាន់បានបង្ហោះក្នុងរយៈពេល ៤នាទីបន្ទាប់ពីបានបង្ហោះនៅម៉ោង ៨:៣៣ព្រឹក ចេញពីកន្លែងបាញ់បង្ហោះយានអវកាសរបស់ SpaceX ក្នុងទីក្រុង Boca Chica រដ្ឋ Texas សហរដ្ឋអាមេរិក។


ទោះបីជាបរាជ័យក្នុងការបញ្ចប់ការធ្វើតេស្ដហោះហើររយៈពេល ៩០នាទី និង ទៅដល់គន្លងក៏ដោយ លោក Elon Musk បានប្រកាសថាវាទទួលបានជោគជ័យ និង អបអរសាទររួមទាំងប្រកាសសាកល្បងជាថ្មីក្នុងរយៈពេល ២-៣ខែបន្ទាប់។ម្ចាស់ក្រុមហ៊ុនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាមួយនឹងការសាកល្បងបែបនេះ ភាពជោគជ័យបានមកពីអ្វីដែលយើងរៀន ហើយយើងបានរៀនយ៉ាងច្រើនអំពីប្រព័ន្ធយានជំនិះ និង ទីតាំងនៅថ្ងៃនេះ ដែលនឹងជួយយើងឲ្យប្រសើរឡើងលើការហោះហើរនាពេលអនាគតរបស់ Starship»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ