នេប៉ាល់៖ក្រុមហ៊ុនអាកាសចរណ៍ និងមន្ត្រីអាកាសចរណ៍ បាននិយាយថា យន្តហោះដឹកអ្នកដំណើរដែលមានមនុស្ស ២២ នាក់បានបាត់ខ្លួននៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យ ដោយសារអាកាសធាតុមិនល្អបានរារាំងប្រតិបត្តិការ។  យន្តហោះ Twin Otter បានហោះចេញពីទីក្រុង Pokhara ភាគខាងលិចនៅម៉ោង១០ព្រឹក ប៉ុន្តែការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានបាត់បង់ទំនាក់ទំនងបន្ទាប់ពីហោះហើរបាន១៥ នាទី។

ឧស្សាហកម្មផ្លូវអាកាសរបស់ប្រទេសនេប៉ាល់បានរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដឹកទំនិញ និងមនុស្សទៅតំបន់ពិបាកសម្រាប់ អ្នកដើរលេង និងអ្នកឡើងភ្នំ។

គួររំលឹកផងដែរថា ពីរខែមុននេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានធ្លាក់នៅជិតព្រលានយន្តហោះដូចគ្នា ដោយបានសម្លាប់មនុស្ស១១៣ នាក់។ ក្នុងឆ្នាំ២០១៩ មនុស្ស៣ នាក់បានស្លាប់នៅពេលដែលយន្តហោះមួយគ្រឿងបានបើកចេញពីផ្លូវរត់ ហើយបានបុកឧទ្ធម្ភាគចក្រពីរគ្រឿង។ ក្នុងឆ្នាំ២០១៩ រដ្ឋមន្ត្រីទេសចរណ៍នេប៉ាល់ Rabinndra Adhikari ស្ថិតក្នុងចំណោមមនុស្ស៧ នាក់ដែលត្រូវបានសម្លាប់នៅពេលដែលឧទ្ធម្ភាគចក្រធ្លាក់នៅតំបន់ភ្នំភាគខាងកើតរបស់ប្រទេស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ