(បរទេស)៖ពេញមួយសប្តាហ៍កន្លងមកនេះ ទស្សនាវដ្តី Modern World Country រួមទាំងសារព័ត៌មានដេលីមែល BBC និងReuters ជាដើម សុទ្ធតែបានចុះផ្សាយ អំពីយន្តហោះជំនាន់ថ្មីរបស់ចិន Xian H-20។ ការចុះផ្សាយដូចៗគ្នាពីយន្តហោះបំបាំងកាយជំនាន់ថ្មី Xian H-20 របស់ចិន ស្របពេលដែលមិនមានការបញ្ជាក់ជាផ្លូវការណាមួយត្រូវបានកើតឡើងពីសំណាក់រដ្ឋាភិបាលចិនឡើយ។តែទោះយ៉ាងណា បើតាមទស្សនាវត្តី  Modern World Country ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយសារជីវកម្មរដ្ឋដែលមានឈ្មោះថា Chinese industry group បានអះអាងថា យន្តហោះបំបាំងកាយនេះ បានស្ថិតក្រោមការអភិវឌ្ឍប៉ុន្មានឆ្នាំមកហើយ ទស្សនាវត្តីថែមទាំងបញ្ចេញ រូបភាពដើម្បី បញ្ជាក់ទៀតផង ។ យន្តហោះបំបាំងកាយនេះ ត្រូវបានគេដាក់រហ័សនាមថា ព្រះសង្គ្រាមដែនអាកាស។ ទស្សនាវត្តី Modern World Country បានបន្ថែមថា យន្តហោះ Xina H-20 ឬមានរហ័សនាមថា ព្រះសង្រ្គាមដែនអាកាសនេះ អាចដឹកក្បាលគ្រាប់នុយគ្លេអែជាច្រើនលានគ្រាប់ ទៅទម្លាក់ដើម្បីកម្ទេច កោះនានានៅអាមេរិក បានដោយងាយ នៅក្នុងនោះមានដែនកោះ Guam ជាដើម។ 

យន្តហោះ Xina H-20 ត្រូវបានអ្នកជំនាញជឿជាក់ថា បានរចនាស្លាបហោះយ៉ាងពិសេស ដែលអាចជួយឱ្យវាបំបាំងកាយបានយ៉ាងងាយពីប្រពន្ធរ៉ាដា។ រូបរាងរបស់យន្តហោះនេះ ស្រដៀងគ្នាទៅហ្នឹងយន្តហោះដែលត្រូវបានគេដាក់បង្ហាញនៅក្នុងវីដេអូផ្សព្វផ្សាយមួយកាលពីខែមករាកន្លងទៅ ដោយក្រុមហ៊ុនរដ្ឋមួយផ្សេងទៀតរបស់ចិន គឺសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន AVIC ដែលការបង្ហាញនោះ គឺធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៦០ឆ្នាំ នៃការបង្កើតឡើងសារជីវកម្មចិន AVIC។ 

ចំណែក លោក Jon Grevatt អ្នកឯកទេសវិភាគខាងយន្តហោះចម្បាំងប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថាយន្តហោះ  H-20 មានអាទិភាពលើប្រព័ន្ធបំបាំងកាយប្រកបដោយល្បឿនលឿនបំផុត ដែលអាចគេចចេញពីការតាមចាប់នៅប្រព័ន្ធរ៉ាដាទំនើបៗរបស់អាមេរិកបានយ៉ាងងាយស្រួល។ លោក Jon Grevatt យន្តហោះ Xina H-20  គឺជារបបគំហើញប្រយុទ្ធថ្មីរបស់ចិន ដែលមានអានុភាពលើសគេក្នុងតំបន់ ពិសេសសមត្ថភាពរបស់វា វ៉ាដាច់ទៅហ្នឹងយន្តហោះចំបាំងរបស់អាមេរិកជំនាន់ថ្មីទៅទៀត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ