ការប៉ះទង្គិចគ្នាបានផ្ទុះឡើងអស់ពេល២ថ្ងៃក្នុងទីក្រុងប៉ារីស បន្ទាប់ពីមានការសម្លាប់សមាជិកសហគមន៍ឃឺដចំនួន ៣នាក់
បារាំង៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងអស់ពេល ២ថ្ងៃជាប់ៗគ្នាក្នុងទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍រវាងប៉ូលិស និងក្រុមបាតុករ ដែលខឹងសម្បារនឹងការសម្លាប់សមាជិកសហគមន៍របស់ពួកគេ ៣នាក់ ដោយខ្មាន់កាំភ្លើងម្នាក់។
ព្រះរាជអាជ្ញាបាននិយាយថា បុរសជនជាតិបារាំងម្នាក់ដែលត្រូវបានគេសង្ស័យថាបានសម្លាប់មនុស្សបីនាក់នៅក្នុងការវាយប្រហារ "ប្រកាន់ពូជសាសន៍" នៅមជ្ឈមណ្ឌលវប្បធម៌ឃឺដក្នុងទីក្រុងប៉ារីស ត្រូវបានផ្ទេរទៅអង្គភាពវិកលចរិក ខណៈដែលប៉ូលិស និងបាតុករបានប៉ះទង្គិចគ្នាក្នុងរដ្ឋធានីបារាំង។
ក្នុងហេតុការណ៍វាយប្រហានេះ ជនសង្ស័យជនជាតិស្បែកសអាយុ ៦៩ ឆ្នាំត្រូវបានដកចេញពីមន្ទីរឃុំឃាំងដោយសារហេតុផលសុខភាពកាលពីថ្ងៃសៅរ៍ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្តរបស់ប៉ូលីស។ការបាញ់ប្រហារនៅមជ្ឈមណ្ឌលវប្បធម៌ និងហាងអ៊ុតសក់ក្បែរនោះកាលពីថ្ងៃសុក្រ បានបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងសង្កាត់ទី ១០ដ៏ ដែលជាសហគមន៍របស់ឃឺដ។
ព្រះរាជអាជ្ញាបានបន្ថែមថា ការឃុំឃាំងបុរសនេះត្រូវបានលើក ហើយគាត់ត្រូវបាននាំទៅអង្គភាពវិកលចរិករបស់ប៉ូលីស រង់ចាំការបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបអង្កេត ខណៈដែលការស៊ើបអង្កេតបន្ត។មនុស្សជាច្រើននៅក្នុងសហគមន៍ជនជាតិឃឺដបានសម្តែងការខឹងសម្បារចំពោះសេវាសន្តិសុខបារាំងដោយនិយាយថាពួកគេបានធ្វើតិចតួចពេកក្នុងការទប់ស្កាត់ការបាញ់ប្រហារនេះ៕