បរទេស៖អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងក៏បានស្លាប់ផងដែរ ហើយ ២៥ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យ Charles នៅកណ្តាលទីក្រុង Prague ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។

ប៉ូលីសឆេកបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស ១៤ នាក់នៅក្នុងរដ្ឋធានី Prague កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយនៅអឺរ៉ុបក្នុងរយៈពេលជិតមួយទសវត្សរ៍។

យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា ខ្មាន់កាំភ្លើងអាយុ ២៤ឆ្នាំបានស្លាប់បាត់បង់ជីវិតហើយ មេប៉ូលីសនៅទីក្រុង Prague លោក Martin Vondrasek បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ« ប៉ូលិសមិនបានកំណត់អត្តសញ្ញាណគាត់ទេ តែហេតុការណ៍នេះមានជនបង្ករតែម្នាក់ប៉ុណ្ណោះ។

រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីសកម្មភា មនុស្សដែលរត់តាមដងផ្លូវ និងរថយន្តសង្គ្រោះបន្ទាន់ និងប៉ូលីសប្រដាប់អាវុធ លោក Vondrasek បាននិយាយថា ខ្មាន់កាំភ្លើងគឺជានិស្សិតនៅសកលវិទ្យាល័យ ហើយប៉ូលិសគិតថា គាត់បានសម្លាប់ឪពុករបស់គាត់កាលពីព្រឹកមិញ នៅក្នុងទីក្រុងមួយនៅជិតទីក្រុង Prague ។ ក្រោយពីឆែកឆេរផ្ទះរួច ពួកគេក៏គិតថាគាត់ប្រហែលជាជាប់ពាក់ព័ន្ធនឹងការសម្លាប់បុរសម្នាក់កាលពីសប្តាហ៍មុន និងកូនស្រីអាយុ២ខែផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ