អេស្ប៉ាញ ៖ប្រធានាធិបតី លោក ចូ បៃដិន កំពុងពិភាក្សាជាមួយប្រទេសអេស្ប៉ាញ និងកាណាដា អំពី​ការ​ទទួលយកជនភៀសខ្លួន សម្រាប់ការតាំងលំនៅថ្មី នៅអឌ្ឍគោលលោកខាងលិចបន្ថែមទៀត ដែល​ជា​សញ្ញាបង្ហាញពីការប្តេជ្ញាចិត្ត ដែលអាចនឹងត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាមេរិក​នៅសប្តាហ៍​ក្រោយនេះ។

 សំណើនេះ កំពុងស្ថិតក្រោមការពិចារណាដោយរដ្ឋាភិបាលអេស្ប៉ាញ និងកាណាដា ប៉ុន្តែមិនមាន​ការ​សម្រេច​ចិត្តណាមួយត្រូវបានធ្វើឡើងនោះទេ ខណៈដែលជំនួយការរបស់ប្រធានាធិបតី លោក ចូ បៃដិន បានរៀបចំដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ក្នុងតំបន់កាន់តែច្រើនលើការដោះស្រាយ​ការធ្វើចំណាក​ស្រុកមិ​នទៀងទាត់ នៅពេលដែលគាត់ស្ថិតនៅជាមួយមេដឹកនាំនៅ Los Angeles

 

ប្រសិនបើប្រទេសអេស្បាញ យល់ព្រមចាត់វិធានការ នោះនឹងទទួលយកជនភៀសខ្លួ​នលើសពីកម្មវិធី​ដែ​ល​​​មានរយៈពេលយូររបស់ខ្លួនសម្រាប់ការនាំយកកម្មករបណ្តោះអាសន្នពីអាមេរិកកណ្តាល។ ជាមួ​យ​គ្នា​នេះដែរ ប្រភពនៅវ៉ាស៊ីនតោន បាននិយាយថា ប្រទេសកាណាដា ដែល​ជាប្រទេស​មាន​សុវត្ថភាពខ្ពស់ កំពុងថ្លឹងថ្លែង ថាតើត្រូវទទួលយកជនភៀសខ្លួនក្នុងតំបន់កាន់តែច្រើន និងក៏ដើម្បីបង្កើនចំនួនកម្មករហៃ​ទី​ដែលខ្លួនអនុញ្ញាត។

 

គួររំលឹកថា វាមិនច្បាស់ទេ ថាតើអ្នកដែលអេស្ប៉ាញអាចយល់ព្រមតាំងលំនៅថ្មីគឺមកពីក្នុង​ចំណោមអ្នក​ស្វែ​ង​រកសិទ្ធិជ្រកកោនដែលមកដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក ឬថាតើពួកគេនឹងត្រូវតម្រូវឱ្យដាក់​ពាក្យ​នៅស្ថានទូត និងស្ថានកុងស៊ុលអាមេរិកក្នុងតំបន់ ឬតាមរយៈទីភ្នាក់ងារជនភៀសខ្លួនអន្តរជាតិ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ