ភ្នំពេញ៖ ក្រសួងបរិស្ថាន ចេញសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានស្តីពីវិធានការការពារ និ​ង​ទប់​ស្កាត់​ភ្លើ​ងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ បាន​ឱ្យដឹងថាបញ្ហាភ្លើងឆេះព្រៃគឺតែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀ ងអភិរក្សជីវៈចម្រុះ​ប្រព័ន្ធតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំជាពិសេសនៅក្នុងរដូវប្រាំង។

កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនា រដូវប្រាំងមានដូចជាការកាប់ឆ្កា​រដុតរានព្រៃ​ធ្វើជាកម្មសិទ្ធិដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅថ្មីៗ និងការដុតព្រៃ​ដើម្បីចាប់សត្វព្រៃ និងការធ្វេសប្រហែសរបស់មនុស្ស។

 បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ​ក្នុងតំប​​ន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ បានបញ្ជាក់ថាដោ​​យអ​នុលោ​មតាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិបានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃ​ដោយ​ចេ​តនា​​​ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥-១០ឆ្នាំ និងផាក​ពិន័យ​ជាទឹកប្រាក់ពី១៥លាន ដល់១៥០លានរៀល។

 ក្នុងនោះក្រសួងក៏បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអប់រំផ្សព្វផ្សាយ និងណែ​នាំដល់​ប្រ​ជា  ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយដើម្បីចម្អិនអាហារ ការដុតស្មៅ និងព្រៃ និងការ​ប្រមូលផល អនុផលព្រៃឈើ។ ក្រៅពីនេះក្រសួងបានណែនាំឱ្យទប់ស្កា​​ត់ការ​កាប់ឆ្កា​​រទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹកក្នុងគោលបំណងផ្សេ​ងៗទៀតដែលជាសកម្មភាព​ល្មើ​សច្បាប់។

 ទន្ទឹមគ្នានេះក្រសួង ក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់​ភ្លើងជា​មធ្យោ​បាយ​ក្នុ​​ងការដុតកាកសំណល់កម្ទេចកំទីផ្សេងៗនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀង​អភិរក្សចម្រុះ​ប្រព័​ន្ធតំ​បន់ការពារធម្មជាតិ៕SP 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ