ធនាគារពិភពលោក ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤.៥% នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ កើនឡើងដល់៥.៥%
2 ឆ្នាំ មុន
ភ្នំពេញ ៖ តាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២២នេះ អាចនឹងកើនឡើងដល់៤.៥% និង៥.៥% នៅឆ្នាំ២០២៣។
របាយការណ៍ធនាគារពិភពលោកដែលបានចេញផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានលើកឡើងថា សេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជា កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និង ថៃ មិនត្រូវបានរំពឹងថានឹងងើបឡើងវិញដល់កម្រិតមុនមានការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់ឆ្នាំ២០២២នេះ។
របាយការណ៍នេះបន្តថា វត្តមានរបស់វីរុសបំលែង Omicron អាចរំខានដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរ៕EB
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០